ប្រពន្ធតាមទាន់ប្តីដែលកំពង់តែនៅជាមួយសាហាយផ្ទះសំណាក់Khmerbright

សេ្នហាឆ្លងចរន្ដ ដែលជាសាច់រឿងមួយ កំប្លែងបែបយុវ័យទំនើបយ៉ាងអសា្ចរ្យ ដោយសារតែតួឯកស្រី មានថាមពលខ្លាំងតាំងពីកំណើត គឺឲ្យតែនាង ហត់ រំភើប ស្រលាញ់ពេលណា ឆ្លងចរន្ដគ្រប់តែពេលហ្នឹង មើលហើយពិតចង់មើលម្ដងទៀត ធានាថាសើចចុកពោះតែម្ដង។ ម៉េណា ជានារីមា្នក់ ដែលជាកូនស្រីទោលក្នុងគ្រួសារ តែងតែបង្កបញ្ហានៅក្នុងផ្ទះតាំងពីតូចដល់ធំ បើនិយាយពីសម្ភារៈក្នុងផ្ទះវិញ ស្ទើរតែគ្មានអ្វីសល់ទ្បើយ ដែលអាចធ្វើឲ្យអ្នកលក់អេតចាយ ស្ទើរតែក្លាយជាសេដ្ឋីទៅហើយ ព្រោះតែរបស់ដែលអាចមានចរន្ដ នឹងត្រូវនាងស្របឆ្លងផ្ទុះបែកខ្ទេចអស់ពេញផ្ទះ ពេលខ្លះភ្លើងងងឹង ដោយសារតែនាងចរន្ដឆក់នេះឯង។ បើនិយាយពីសាលារៀនវិញ មិនដឹងជាប្ដូរអស់ប៉ុន្មានសាលាទេ ដោយសារតែមនុស្សក៏នាងឆក់ ដូច្នេះនាងមិនមានមិត្ដភកិ្តនឹងគេទ្បើយ តែពេលនាងពេញវ័យមានមិត្ដ ក៏មានមិត្ដភកិ្តជិតសិ្នទ្ធមួយរូបផងដែរជាបុរស ជាងនេះទៅទៀត នាងលួចស្រឡាញ់ ប្រធានក្រុម ប្រចាំសាលាដែលស្អាតជាងគេ (គឺបងFame) ឃើញពេលណា បេះដូងលោតខុសចង្វាក់តែរហូតហ្នឹង។ តើបើចឹងតែរហូត មានអ្នកណាអាច រស់នៅជាមួយនឹងនាងបានទៅ ធ្វើម៉េចមានស្នេហាស្អិតល្មួតនឹងគ្នាបាននោះ ហើយបើអាចរស់នៅបាន តើគេត្រូវធ្វើដូចម្ដ៉េចទៅ ? សូមកុំភ្លេចណា មកទស្សនាទាំងអស់គ្នា មានបញ្ចាំងគ្រប់រោងកុននៅកម្ពុជា ជាមួយសាច់រឿងស្នេហា កំប្លែង បែបយុវ័យ ធានាថាសើចៗចុកពោះតែម្ដង៕